Friday, March 7, 2025
HomeUncategorizedអង្គការថែទាំសុខភាពអ្នកជំងឺអេដស៍បានថា៖ “ ការប្រយុទ្ធនឹងជំងឺអេដស៍មិនទាន់បញ្ចប់ទេ រហូតដល់ពេលមេរោគអេដស៍រលាយបាត់ ”ការឆ្លងថ្មីប្រមាណ ១.៣ លាននាក់ជារៀងរាល់ឆ្នាំ

អង្គការថែទាំសុខភាពអ្នកជំងឺអេដស៍បានថា៖ “ ការប្រយុទ្ធនឹងជំងឺអេដស៍មិនទាន់បញ្ចប់ទេ រហូតដល់ពេលមេរោគអេដស៍រលាយបាត់ ”ការឆ្លងថ្មីប្រមាណ ១.៣ លាននាក់ជារៀងរាល់ឆ្នាំ

- Advertisement -
toppostmedia

ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤)៖ ក្នុងការទទួលស្គាល់ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២៤ នៅថ្ងៃទី១ ខែធ្នូ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍រំលឹកទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ នៅខេត្តសៀមរាប នៅថ្ងៃអាទិត្យ ទី១ ខែធ្នូ វេលាម៉ោង៧:៣០ព្រឹក ដល់ ១១:០០ព្រឹក ដើម្បីលើកកម្ពស់ការយល់ដឹងថា «ការប្រយុទ្ធនឹងមេរោគអេដស៍/ ជំងឺអេដស៍ មិនទាន់បញ្ចប់ទេ » ។ ព្រឹត្តិការណ៍នេះមានគោលបំណងលើកកម្ពស់ការយល់ដឹង លើកកម្ពស់ការបង្ការការឆ្លងមេរោគអេដស៍ ការធ្វើតេស្តរកមេរោគអេដស៍ ការព្យាបាល និងគាំទ្រដល់អ្នកដែលរងផលប៉ះពាល់ដោយសារមេរោគអេដស៍/ជំងឺអេដស៍នៅក្នុងប្រទេសកម្ពុជា និងទូទាំងពិភពលោក។ទោះបីជាមានការអភិវឌ្ឍន៍ជាច្រើនទសវត្សរ៍ក៏ដោយ បើយោងតាមអង្គការUNAIDSបានឲ្យដឹងថា៖ ប្រជាជនប្រហែល៤០លាននាក់នៅទូទាំងពិភពលោកកំពុងរស់នៅជាមួយមេរោគអេដស៍ ដែលជាងពាក់កណ្តាលនៃពួកគេជាស្ត្រី និងកុមារីស្របនឹងតាមរបាយការណ៍ ការឆ្លងថ្មីប្រមាណ ១.៣ លាននាក់ជារៀងរាល់ឆ្នាំ។ ការមាក់ងាយ និងការរើសអើងបានបន្តរារាំងបុគ្គលពីការស្វែងរកការថែទាំចាំបាច់ ហើយប្រជាជនគន្លឹះជាច្រើនកំពុងប្រឈមមុខនឹងឧបសគ្គដ៏ច្រើនក្នុងការទទួលបានការព្យាបាល។ ព្រឹត្តិការណ៍ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នឹងផ្តោតលើ បញ្ហាប្រឈមទាំងនេះ ដោយសង្កត់ធ្ងន់លើតម្រូវការ ដើម្បីកំណត់ការឆ្លើយតបទៅនឹងមេរោគអេដស៍/ជំងឺអេដស៍ ដែលជាអាទិភាពលើរបៀបវារៈសុខភាពសាធារណៈថ្នាក់ជាតិ និងពិភពលោក។ព្រឹត្តិការណ៍ពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍របស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា នឹងរួមបញ្ចូលទាំងការប្រកួតគូររូប ក្រោមប្រធានបទ“សុខមាលភាពក្នុងជីវិត” និងការប្រារព្ធពិធីនៅសួនច្បារមុខមហាសណ្ឋាគាររ៉ាហ្វែលអង្គរសៀមរាប ខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះមានការចូលរួមដោយតំណាង រាជរដ្ឋាភិបាល សង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់រួមគ្នារួបរួមសំឡេងដ៏រឹងមាំមួយសម្រាប់បន្តការតស៊ូប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍ដើម្បីជួយសង្គ្រោះជីវិតមនុស្សទូទាំងពិភពលោក។

ព្រឹត្តិការណ៍ ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា ប្រារព្ធទិវាអេដស៍ពិភពលោក
ពេលវេលា ៖ ថ្ងៃអាទិត្យ ទី១ ខែធ្នូ វេលាម៉ោង ៧:៣០ ព្រឹក ដល់ ១១:០0 ព្រឹក
សកម្មភាព ៖ ប្រលងគូរគំនូរ ការដង្ហែក្បួន ការជួបជុំអបអរសាទរ និងការរាំប្រពៃណី
ទីតាំង ៖ សួនច្បារមុខ មហាសណ្ឋាគាររ៉ាហ្វែលអង្គរសៀមរាប ខេត្តសៀមរាប
អ្នកចូលរួមសំខាន់ៗ :

  • លោក នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប
  • លោកសាស្ត្រាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ
  • ឯកឧត្តម ហេង ស្រេង អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធនឺងជំងឺអេដស៍
  • លោកស្រី Terri Ford, នាយកផ្នែកតស៊ូមតិ និងគោលនយោបាយសកល អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍
  • លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍
  • អភិបាលខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន
  • មន្ទីរអប់រំ យុវជន និងកីឡាខេត្ត
  • សិស្សានុសិស្ស អ្នកតស៊ូមតិ និងអ្នកស្ម័គ្រចិត្តតំណាងអ្នករស់នៅជាមួយមេរោគអេដស៍ និងប្រជាជនគន្លឹះ

«ការឆ្លើយតបនឹងមេរោគអេដស៍/ជំងឺអេដស៍នៅតំបន់អាស៊ី គឺស្ថិតក្នុងដំណាក់កាលដ៏សំខាន់មួយ ។ ទោះបីជាទទួលបានជោគជ័យពីមុនក៏ដោយ ការកើនឡើងនៃការឆ្លងមេរោគអេដស៍ថ្មីក្នុងចំណោមប្រជាជនគន្លឹះ មានន័យថាយើងមិនទាន់ពេញចិត្តនៅឡើយ ។លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី មានប្រសាសន៍ថា៖ «រដ្ឋាភិបាលត្រូវតែផ្តល់អាទិភាពដល់ ការបង្ការ ការព្យាបាល និងសេវាថែទាំមេរោគអេដស៍ ដោយធានាថាពុំមាននរណាម្នាក់ត្រូវមើលរំលងឡើយ»។ នៅពេលយើងប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះ យើងទទួលស្គាល់ថា «ការប្រយុទ្ធនឹងមេរោគអេដស៍/ ជំងឺអេដស៍ មិនទាន់បញ្ចប់ទេ» ហើយយើងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការបញ្ចប់ជំងឺអេដស៍ដោយការលើកកម្ពស់គោលនយោបាយរួមគ្នា និងធានាឱ្យមានលទ្ធភាពទទួលបានការធ្វើតេស្ត និងការព្យាបាលសម្រាប់ប្រជាជនគ្រប់រូប។ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះដើរតួជាវេទិកាដ៏សំខាន់មួយសម្រាប់អ្នកតស៊ូមតិចំពោះមេរោគអេដស៍/ ជំងឺអេដស៍ ដើម្បីទទួលស្គាល់វឌ្ឍនភាពដែលបានទទួល ចងចាំរំលឹកដល់អ្នកដែលបានបាត់បង់ជីវិតទាក់ទងនឹងជំងឺអេដស៍ និងអ្នកដែលបន្តការប្រយុទ្ធ និងអំពាវនាវឱ្យរដ្ឋាភិបាលទូទាំងពិភពលោកប្តេជ្ញាផ្តល់ធនធានចាំបាច់ និងការគាំទ្រផ្នែកនយោបាយដើម្បីបញ្ចប់មេរោគអេដស៍/ជំងឺអេដស៍។ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះត្រូវបានក្រើនរំលឹកថា «ការប្រយុទ្ធនឹងមេរោគអេដស៍/ ជំងឺអេដស៍ មិនទាន់បញ្ចប់ទេ » ។អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) គឺជាអង្គការមិនរកប្រាក់កម្រៃជាសាកលដែលផ្តល់សេវាមិនគិតពីលទ្ធភាពនៃការបង់ប្រាក់ និងការតស៊ូមតិដល់មនុស្សជាង២លាននាក់ក្នុង ៤៨ ប្រទេសទូទាំងពិភពលោកក្នុងទ្វីបអាហ្រ្វិក អាមេរិក តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប។ បច្ចុប្បន្នយើងគឺជាអ្នកផ្តល់សេវាថែទាំសុខភាពអេដស៍/ជំងឺអេដស៍ដ៏ធំបំផុតដែលមិនស្វែងរកប្រាក់ចំណេញនៅក្នុងពិភពលោក។ ដើម្បីស្វែងយល់បន្ថែមអំពី AHF សូមចូលទៅកាន់គេហទំព័ររបស់យើង៖ www.aidshealth.org ស្វែងរកពួកយើងនៅលើ Facebook: www.facebook.com/aidshealth ហើយតាមដានពួកយើងនៅលើ Twitter: @aidshealthcare និង Instagram: @aidshealthcare ។

- Advertisement -
toppostmedia
RELATED ARTICLES
- Advertisment -

Most Popular